កីឡាករ Newcastle ម្នាក់​បាន​បង្ហើប​ពី​ទំនាក់ទំនង​ជាមួយ Pep Guardiola

0

Bruno Guimaraes បាន​បង្ហើប​ថា​គាត់​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្រូបង្វឹក Manchester City លោក Pep Guardiola ។

បន្ទាប់​ពី Newcastle ចាញ់ Man City 2-0 កាលពី​ថ្ងៃ​សៅរ៍ Bruno បាន​បង្ហើប​ថា Guardiola បាន​សរសើរ​ការ​លេង​របស់​គាត់​បន្ទាប់​ពី​ចប់​ការ​ប្រកួត​។

ថ្លែង​ទៅ​កាន់ ESPN Brasil Bruno : «Pep បាន​និយាយ​ថា ខ្ញុំ​ជា​កីឡាករ​ម្នាក់​ដែល​មានគុណ​ភាពល្អ​ណាស់​! ពួក​យើង​មាន​ទំនាក់ទំនង​ល្អ ពួក​យើង​បាន​និយាយ​គ្នា​ពីរ​បី​ដង​រួច​មក​ហើយ​។ សម្រាប់​ខ្ញុំ Pep គឺជា​មនុស្ស​ពូកែ​ម្នាក់ ដែល​ជា​គ្រូបង្វឹក​ល្អ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​»​។

ខ្សែបម្រើ​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្លឹ​ប​ជា​ច្រើន​រួម​ទាំង Man City​។ កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​នៅ​បន្ត​រហូត​ដល់​ខែមិថុនា ឆ្នាំ 2026 ។ ក្រៅពី Man City គាត់​ក៏​ទទួល​បាន​កោតសរសើរ​ពី Real Madrid និង Chelsea ផង​ដែរ​៕