កិច្ចសន្យារបស់ Marcus Thuram នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Borrusia Monchengladbach នៅរដូវក្តៅ។
យោងតាមរបាយការណ៍នៅក្នុងគេហទំព័ររបស់អេស្ប៉ាញ Fichajes បានឱ្យដឹងថា Barcelona បានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយកកីឡាកររូបនេះ។
ក្លឹបអ្នកមានបុណ្យ Barcelona មើលឃើញកីឡាករបារាំងជាជម្រើសមួយដ៏ល្អ ក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនអោយកាន់តែមានភាពមុតស្រួច។
គួររំលឹកឡើងវិញផងដែរថា Arsenal និង Chelsea ក៏បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះផងដែរ៕