គ្រូបង្វឹកជនជាតិអ៊ីតាលី បានចំណាយពេលសម្រាកនៅប្រទេសកំណើតរបស់គាត់ បន្ទាប់ពីការ វះកាត់ថង់ទឹកប្រមាត់។
ជំនួយការគ្រូបង្វឹក Cristian Stellini បាននឹងកំពុងត្រួតពិនិត្យព្រឹត្តិការណ៍នានាក្នុងពេលអវត្តមានរបស់គាត់ ជាមួយនឹងលទ្ធផលវិជ្ជមានក្នុងការយកឈ្នះលើក្រុម Manchester City និង Chelsea នឹងរងការខកចិត្តដោយការបរាជ័យ 1-0 ក្រោមថ្វីជើងក្រុម Sheffield United ក្នុងពានរង្វាន់ FA Cup។
កាសែត Daily Mail រាយការណ៍ថា Conte បានត្រលប់មកប្រទេសអង់គ្លេសវិញកាលពីថ្ងៃអាទិត្យ ហើយគាត់អាចនឹងមកមើលកូនក្រុមប្រកួតក្នុងជើងទីពីរនៃការប្រកួតវគ្គ 16 ក្រុមចុងក្រោយពានរង្វាន់ Champions League ទល់នឹងក្រុម Milan នៅកីឡដ្ឋាន Tottenham Hotspur ៕