វាជារដូវកាលដ៏លំបាកមួយសម្រាប់ក្រុមរបស់លោក Jurgen Klopp ដែលបានឃ្លាតឆ្ងាយពីកម្រិតលេងពីមុនរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែមានឱកាសក្នុងការបញ្ចប់ចំណាត់ថ្នាក់ Top 4 ជាពិសេសដោយសារតែពួកគេបានលេងតិចជាងក្រុម Tottenham ចំនួនពីរប្រកួត។
Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United នៅរាត្រីនេះ ហើយ Jota បានបញ្ជាក់ថាការប្រកួតនេះជាការប្រកួតសំខាន់ ។ Jota បាននិយាយថា «ខ្ញុំជឿថាយើងអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4។ Tottenham ឈរនៅលេខរៀងទី4 ប៉ុន្តែយើងមានការប្រកួតពីរក្នុងដៃ។
Liverpool បានបង្ហាញពីភាពប្រសើរឡើងមួយចំនួននាពេលថ្មីៗនេះ ទាក់ទងនឹងទម្រង់លេងក្នុងលីករបស់ពួកគេ ដោយបានឈ្នះបីប្រកួតក្នុងចំណោមបួនប្រកួតចុងក្រោយរបស់ពួកគេ។
ការយកឈ្នះលើក្រុម Man Utd គឺពិតជារឿងដ៏លំបាកមួយ ប៉ុន្តែប្រសិនបើពួកគេដណ្តើមបានបីពិន្ទុនោះ វានឹងក្លាយជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ Liverpool ក្នុងការបញ្ចប់ចំណាត់ថ្នាក់ Top 4៕