Thomas Partey បាន​ធ្វើ​រឿង​នេះ ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​លើ Bournemouth

0

Thomas Partey បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​កីឡាករ​បាល់ទាត់​សញ្ជាតិ​ហ្គា​ណា Christian Atsu ក្រោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ Arsenal ទល់​នឹង Bournemouth​។

ខ្សែបម្រើ​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ដំបូង​អោយ​របស់​ក្រុម​ខ្លួន ។ បន្ទាប់​ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី Partey បាន​លើក​អាវ​របស់​គាត់​ដើម្បី​បង្ហាញអក្សរ​ជា​ការ​ឧទ្ទិស​ដល់​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​របស់​គាត់ ដែល​សរសេរ​ថា “Rest Well Christian Atsu” ។

បន្ទាប់​ពី​ការ​ប្រកួត ការ​សរសើរ​ត្រូវ​បាន​គេ​មើលឃើញ​ម្តងទៀត ខណៈ​ដែល Partey បាន​ដោះ​អាវ​របស់​គាត់​ចេញ សម្រាប់​ការ​អបអរ​ក្រោយ​ការ​ទទួល​ជ័យជម្នះ​ក្នុង​ក្នុង​លទ្ធផល Arsenal 3-2 Bournemouth ៕