បរទេស៖ របាយការណ៍ការងាររបស់រដ្ឋាភិបាលចិនបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយសហគមន៍អន្តរជាតិដើម្បីដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមអភិវឌ្ឍជាសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងលើកកម្ពស់តម្លៃរួមនៃមនុស្សជាតិ។
យោងតាមរបាយការណ៍ដែលបានដាក់ជូនកាលពីថ្ងៃអាទិត្យទៅកាន់សភាជាតិចិនដើម្បីពិភាក្សាបានឱ្យដឹងថា «យើងនឹងរក្សាការប្តេជ្ញាចិត្តចំពោះគោលនយោបាយការបរទេសឯករាជ្យនៃសន្តិភាព និងការអភិវឌ្ឍដោយសន្តិភាព ព្រមទាំងបន្តទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដោយឈរលើមូលដ្ឋាននៃគោលការណ៍ទាំងប្រាំនៃការរួមរស់ដោយសន្តិភាព»។
របាយការណ៍នោះបាននិយាយថា «យើងនឹងរក្សាភាពរឹងមាំក្នុងការបន្តយុទ្ធសាស្រ្តនៃការបើកចំហរសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។ យើងនឹងបន្តធ្វើការងារដើម្បីការពារសន្តិភាពពិភពលោក រួមចំណែកដល់ការអភិវឌ្ឍពិភពលោក និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិ»៕
ប្រភព៖ ក្រសួងព័ត៌មាន