ម្ចាស់​ក្លឹ​ប Chelsea ព្រមាន​លក់​កីឡាករ ១៥​នាក់

0

ម្ចាស់​ក្លឹ​ប​តោ​ខៀវ Chelsea លោក Todd Boehly ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ជូនដំណឹង​ដល់​កីឡាករ​ក្នុង​ក្រុម​ឈុត​ធំ យ៉ាង​ហោច​ណាស់ 15 នាក់​ថា​ពួក​គេ​ប្រឈម​នឹង​ការ​លក់​ចេញ​នៅ​រដូវក្តៅ​នេះ ចំ​ពេល​មាន​បញ្ហា​បន្ត​កិច្ចសន្យា​។

ម្ចាស់​ថ្មី​របស់ Chelsea បាន​ចំណាយ​យ៉ាង​ល្អ​រហូត​ដល់ 601 លាន​ផោន​លើ​កីឡាករ​ថ្មី​សរុប​ចំនួន 16 នាក់​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ពីរ​ចុង​ក្រោយ​នេះ​។ កីឡាករ​ថ្មី​ភាគច្រើន​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​វែង​នៅ​ឯ​កីឡដ្ឋាន Stamford Bridge ខណៈ​ដែល​ក្រុម​តោ​ខៀវ​មាន​គម្រោង​ពង្រឹង​ក្រុម​សម្រាប់​ពេល​អនាគត​។

កីឡាករ​របស់​ក្រុម​តោ​ខៀវ​ដែល​ប្រឈម​នឹង​ការ​លក់​រួម​មាន N’Golo Kante, Mason Mount, Mateo Kovacic, Hakim Ziyech, Pierre-Emerick Aubameyang និង Christian Pulisic រួម​ទាំង​ក​កីឡាករ​ផ្សេង​ទៀត​៕