Barcelona បង្ខំចិត្ត​លក់​កីឡាករ​ព្រោះតែ​…!

0

Barcelona កំពុង​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ខណៈ​ដែល La Liga បង្ខំ​ឱ្យ​ពួក​គេ​កាត់​បន្ថយ​វិក្កយបត្រ​ប្រាក់​ឈ្នួល​លើ​កីឡាករ​មួយ​ចំនួន ដើម្បី​អនុលោម​តាម​ស្តង់ដារ Financial Fair Play ។ កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​អាច​ប្រឈម​មុខ​នឹង​ការ​លក់​ចេញ​គឺ Franck Kessie​។

កីឡាករ​សញ្ជាតិ​កូត​ឌី​វ័​រ​រូប​នេះ មាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ជួយ​ក្លឹ​ប Barcelona ប៉ុន្តែ​បាន​ខកចិត្ត​ដោយ​មិន​បាន​ជាប់​ជម្រើស​ដំបូង ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez​។ ខណៈ​ពេល​នេះ​ដែរ​មាន​ក្លឹ​ប​នៅ Premier League ជា​ច្រើន​ចាប់អារម្មណ៍​លើ​ទម្រង់​លេង​របស់ Kessie​។ ប៉ុន្តែ​មាន​ក្លឹ​ប​អ៊ី​តា​លី​មួយ​ដែល​មាន​ភាយ​រយ​ច្រើន​ក្នុង​ការ​ផ្លាស់​ទៅ​គឺ​ក្លឹ​ប Inter Milan ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Gazzetta Dello Sport ដែល​បាន​អះអាង​ថា ក្លឹ​ប​យក្ស​អ៊ី​តា​លី កំពុង​ផ្តល់​អាទិភាព​លើ​ការ​ចុះហត្ថលេខា​លើ​តារា​ឆ្នើម Barcelona ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ ដើម្បី​ពង្រឹង​នៅ​តំបន់​បម្រើ​កណ្ដាល​របស់​ពួក​គេ​៕