ការតាមប្រមាញ់ Bernardo Silva របស់ Barcelona ឥឡូវនេះបានបើកចំហក្នុងពិភពបាល់ទាត់អឺរ៉ុប។ ក្លឹបអ្នកមានបុណ្យ Barcelona ធ្លាប់មានកិច្ចចរចាលើកីឡាកររបស់ក្លឹប Manchester City ២ដងមកហើយ ប៉ុន្តែមិនទាន់ទទួលបានជោគជ័យ។
Barcelona មិនបានបោះបង់ការចង់បានកីឡាកររូបនេះចោលទេ។ យោងតាមការអាប់ដេតថ្មីៗនេះរបស់ Man City បានអោយដឹងថា ក្លឹបមេឃខៀវក៏មានចិត្តចង់ឱ្យ Silva ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ខណៈដែលពួកគេចង់បានប្រាក់ចំណេញពីកីឡាករវ័យ 28 ឆ្នាំរូបនេះ មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ 2025 ។
គួរបញ្ជាក់ផងដែរថាក្រុម Man City បានត្រៀមទម្លាក់តម្លៃពី 89 លានអឺរ៉ូទៅ 65 លានអឺរ៉ូដើម្បីធ្វើឱ្យការផ្លាស់ប្តូរនេះកាន់តែមានលទ្ធភាពសម្រាប់ Barcelona ៕