Man Utd ត្រៀមរួចជាស្រេចក្នុងការនាំយកកីឡាករ Juventus រូបនេះមកកាន់ទឹកដី Old Trafford

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរយកនៅខ្សែប្រយុទ្ធ Dusan Vlahovic នៅរដូវក្តៅខាងមុខ ប្រសិនជាក្លឹប Juventus ត្រូវបង្ខំចិត្តលក់គាត់មែននោះ។

គួរអោយដឹងថា Vlahovic ធ្លាប់មានព័ត៌មានទាក់ទងនឹងការផ្ទេរមកលេងនៅក្របខណ្ឌអង់គ្លេសកាលពីប៉ុន្មានខែមុន ហើយក្នុងនោះក្លឹបបិសាចក្រហមបានត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើរយករូបគាត់ប្រសិនជាក្លឹបនៅអ៊ីតាលីមួយនេះពីជាត្រូវបង្ខំលក់គាត់មែន។

គួរបញ្ជាក់ថាក្លឹបយក្សនៅអ៊ីតាលីនេះត្រូវបានដក ១៥ពិន្ទុ ក្រោយរកឃើញថាមានបញ្ហាទាក់ទងនឹងបញ្ជីហរិញ្ញវត្ថុរបស់ក្លឹប ប៉ុន្តែពួកគាតបានត្រៀមរួចហើយក្នុងការប្តឹងជម្ទាស់នៅការសម្រេចមួយនេះ។ ប្រសិនជាក្លឹប ញJuventus បណ្តឹងបរាជ័យនោះ គឺមានន័យថាពួកគេនឹងត្រូវខកខានការលេងនៅពានរង្វាន់ Champion League សម្រាប់រដូវកាលក្រោយ៕