គ្រាន់តែលឺដំណឹងថាចាកចេញពី Liverpool ភ្លាម! មានក្លឹបធំនៅអ៊ីតាលីចង់បានភ្លែត

0

បរទេស៖ Roberto Firmino នឹងត្រូវផុតកុងត្រាជាមួយនឹងក្លឹប Liverpool នៅរដូវកាលនេះ ហើយខាងភ្នាក់ងាររបស់កីឡាករបានចេញមកបញ្ជាក់រួចរាល់ថាគាត់នឹងបន្តកុងត្រាថ្មីជាមួយនឹង Liverpool នោះទេ។ ហើយគាត់ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកនៅការប្រកួតប្រជែងថ្មីផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់ TuttoJuve បានអោយដឹងថាក្លឹបសេះបង្កង បានរៀបចំរួចរាល់ក្នុងការចុះកុងត្រាយករូបគាត់ដោយគ្មានតម្លៃខ្លួន បន្ទាប់ពួកគេបានបរាជ័យកាលពីរដូវក្តៅកន្លងមក។

ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Juventus ពួកគេអាចផ្តល់ប្រាក់បៀវត្សរ៍រអោយគាត់បាន លុះត្រាតែក្លឹបអាចមានកៅអីលេងក្នុងក្របខ័ណ្ឌ Champions League ឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនឹងលេងបាននៅក្របខណ្ឌនេះ តាមវិធីផ្សេង។ ឧទាហរណ៍ ក្លឹបអាចឈ្នះពានរង្វាន់ Europa League បានជាដើម ទើបមានសិទ្ធលេងនៅ Champions League រដូវកាលក្រោយ៕