តើអនាគតរបស់ Pogba នៅក្លឹប Juventus នឹងទៅជាយ៉ាងណា?

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercatoweb បានអោយដឹងថាក្លឹប Juventus កំពុងតែសម្លឹងរកនៅខ្សែបម្រើមកលេងជាមួយនឹង Paul Pogba នៅរដូវកាលក្រោយ ប្រសីនជាកីឡាករសញ្ជាតិបារាំងរូបនេះនៅតែអាចបន្តលេងបានល្អសម្រាប់រដូវកាលក្រោយ។

គួរបញ្ជាក់អតីតខ្សែបម្រើ Manchester United រូបនេះបានចូលលេងអោយក្លឹប Juventus នៅក្នុងជំនួសជ័យជំនះមួយទៅលើក្លឹប Torino ក្នុងលទ្ធផល ៤ទល់នឹង២ ហើយនេះក៏អាចបញ្ជាក់គាត់ជាកីឡាករសំខាន់ម្នាក់សម្រាប់រដូវកាលក្រោយ។ ប្រភពដដែរបានបញ្ជាក់ថា Pogba នឹងលេងនៅកណ្តាល ខណៈពេលដែលកីឡាផ្សេងទៀតដែលនឹងត្រូវផ្លាស់ប្តូរ។

រួមជាមួយគ្នានោះ Locatelli និង Rabiot អាចនឹងចាកចេញពីទឹកដី Turin នៅពេលទីផ្សារដោះដូរកីឡាករបើក។ ហើយតួនាទីរបស់ Pogba នៅក្លឹបក៏កាន់តែមានសារៈសំខាន់ ប្រសិនជាក្លឹបសេះបង្កង ត្រលប់មករកភាពជោគជ័យវិញនោះ៕