Real ហ៊ានចំណាយលុយ និងថែមកីឡាករម្នាក់ ដើម្បីប្តូរយក Vlahovic

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercatoweb បានអោយដឹងថាក្លឹប Real Madrid កំពុងតែសម្លឹងការដាក់សំណើរជាប្រាក់សុទ្ធ បូករួមជាមួយនឹងកីឡាករម្នាក់ ទៅកាន់ក្លឹប Juventus។

ការដោះដូរនេះ គឺសំដៅយកកីឡាករ Dusan Vlahovic ទៅកាន់ទឹកដីអេស្បាញ់ ហើយកីឡាករខ្សែការពារឆ្វេង Ferland Mendy នឹងត្រូវទៅកាន់ទឹកដីអ៊ីតាលីវិញ។ ក្លឹប Real Madrid នាក់ដាក់សំណើរទៅកាន់ក្លឹបនៅអ៊ីតាលីក្នុងទំហំទឹកប្រាក់ប្រមាណ ៤០លានអឺរ៉ូ។

ក្លឹបយក្សនៅអេស៉្បាញមួយនេះកំពុងតែសម្លឹងរកមើលខ្សែប្រយុទ្ធនៅរដូវក្តៅខាងមុខ ខណៈពេល Karim Benzema ជួបបញ្ហារបួសរយៈពេលវែង ហើយ Vlahovic គឺជាគោលដៅចំបងរបស់ក្លឹប Real Madrid៕