កត្តាទាំងនេះ អាចនឹងធ្វើអោយ De Jong ប្តូរចិត្តមកចូលរួមជាមួយ Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹប Manchester Unite នៅតែចាប់អារម្មណ៍ទៅលើ Frenkie De Jong ហើយពួកគេសង្ឃឹមថាអាចនឹងផ្ទេរយករូបគាត់បាននៅរដូវក្តៅនេះ។

ប្រភពដដែរបានអោយដឹងថា ក្លឹប Barcelona នឹងត្រូវលក់កីឡាករសំខាន់ៗរបស់ខ្លួនជាច្រើន ដើម្បីអាចអោយខ្លួនមានសិទ្ធិទិញចូលកីឡាករថ្មីបាន។

ក្លឹបយក្សនៅអេស្ប៉ាញមួយនេះត្រូវលក់កីឡាករចេញអោយបានប្រាក់ប្រមាណ ១៧៨លានអឺរ៉ូ ដើម្បីបំពេញតាមបទប្បញ្ញត្តិរបស់ La Liga ហើយក្នុង De Jong ក៏អាចជាកីឡាករម្នាក់ដែលនឹងត្រូវចាកចេញផងដែរ។

គួរបញ្ជាក់ថា Erik ten Hag គឺជាអ្នកគាំទ្រម្នាក់របស De Jong ហើយគាត់ក៏ចង់នាំរូបគេមកកាន់ទឹកដី Old Trafford ដើម្បីចាប់ដៃគូរជាមួយនឹង Casemiro។

ស្របពេលជាមួយនឹងក្លឹបបិសាចក្រហមកំពុងតែត្រលប់ទៅកាន់ភាពល្អប្រសើររបស់ខ្លួនវិញ ក្រោមការដឹកនាំរបស់លោក Ten Hag ដែលនេះអាចកត្តាមួយជម្រុញអោយអតីតខ្សែបម្រើក្រុម Ajax រូបនេះ នឹងព្រមមកចូលរួមជាមួយនឹង Manchester ដោយស្ថិតនៅក្នុងផែនការកែទម្រង់ក្លឹបឡើងវិញ៕