Messi រង​ការ​ព្រមាន​ពី​ខ្មាន់កាំភ្លើង

0

ហាង​លក់​អាហារ​ដែល​មានឈ្មោះ​ថា «Unico» ដែល​មា​នទី​តាំងនៅ​ស្រុក Lavalle គឺជា​កម្មសិទ្ធិ​គ្រួសារ​របស់​ប្រពន្ធ Messi នាង Antonela Roccuzzo​។

ប៉ូ​លី​សបាន​មក​ដល់​កន្លែង​កើតហេតុ បន្ទាប់​ពី​មានការ​បាញ់ប្រហារ​ចំនួន 14 គ្រាប់​លើ​ទ្វារ​ហាង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​។

ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​គេ​ឃើញ​រត់គេច​ចេញពី​កន្លែង​កើតហេតុ បន្ទាប់​ពី​បាន​បន្សល់​ទុក​នូវ​សារ​ដ៏​អាក្រក់​មួយ​សម្រាប់​ខ្សែប្រយុទ្ធ PSG ដែល​មាន​ក្លឹ​ម​សារ​ថា​៖ «Messi យើង​កំពុង​រង់ចាំ​អ្នក​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ក្នុង​ហេតុការណ៍រ​វាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទេ ប៉ុន្តែ​ហាង​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​៕