បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប FC Bayern មានឈានដល់ការបន្តកុងត្រាថ្មីជាមួយនឹងកីឡាករ Eric Choupo-Moting រយៈពេល ១ឆ្នាំម្តងទៀត។
ការបន្តកុងត្រានេះ គឺជាអទិភាពចំបងរបស់ក្លឹបចាប់តាំងពីខែវិច្ឆិកាមក ហើយនៅពេលនេះ គឺរួចរាល់ហើយ។ កុងត្រាថ្មី គឺដល់ឆ្នាំ២០២៤ ហើយការតម្លើងប្រាក់ឈ្នួល នឹងមានសម្រាប់ខ្សែប្រយុទ្ធរូបនេះ៕