អីយ៉ាស់!! De Gea បានបង្កើតនៅកំណត់ត្រាថ្មីមួយ នៅក្លឹប​ Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Erik Ten Hag បាននិយាយបែបនេះចំពោះការបំបែកកំណត់ត្រារបស់អ្នកចាំទី David De Gea ថា៖

“ខ្ញុំសូមថ្លែងអំណរគុណ ចំពោះការសម្រេចបានរបស់ David De Gea នៅការធានាបាន Clean Sheet ចំនួន ១៨១ដង កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយក៏ដូជាបង្កើតនៅកំណត់ត្រាថ្មីពីលើអ្នកចាំទី Peter Schmeichel។ វាពិតជាសមិទ្ធិផលដ៏អស្ចារ្យដែលធ្វើឲ្យកាន់តែពិសេសដោយបានកើតឡើងក្នុងវគ្គផ្តាច់ព្រ័ត្រ”៕