Mbappe ចង់អោយមិត្តរួមក្រុមម្នាក់នេះ ផ្ទេរទៅ Real Madrid ជាមួយខ្លួន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Espana បានអោយដឹងថាតារាឆ្នើមក្រុមជម្រើសជាតិបារាំង Kylian Mbappe នៅតែចង់ផ្ទេរទៅលេងនៅ Real Madrid នៅរដូវក្តៅខាងមុខ ហើយគាត់ចង់អោយមិត្តរួមក្រុមនៅ PSG គឺ Achraf Hakimi ទៅចូលរួមជាមួយខ្លួន។

តាមរបាយការណ៍មួយចំនួនបានអោយដឹងថា Mbappe អាចនឹងចាកចេញពី PSG នៅរដូវក្តៅខាងមុខនេះ ជាមួយនឹងលក្ខខណ្ឌបញ្ចប់កុងត្រារបស់គាត់។ របាយការណ៍ដដែរក៏បានបង្ហាញថា ខ្សែប្រយុទ្ធរូបនេះ បានរៀបចំផែនការក្នុងការទៅរស់នៅក្នុងប្រទេសអេស៉្បាញ់រួចរាល់ហើយ។ ក្នុងនោះដែរ កីឡាករម្នាក់ដែលបានដឹកនាំក្រុមម៉ារូកអោយឡើងទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ២០២២ ក៏អាចជាម្នាក់នៅក្នុងផែនការរបស់ Mbappe ផងដែរ។

ស្របពេលដែលក្លឹប Real Madrid កំពុងស្វែងរកខ្សែការពារខាងស្តាំ ហើយក៏ធ្លាប់មានព័ត៌មានពីការចាប់អារម្មណ៍ Hakimi នាពេលកន្លងមកផងដែរ៕