បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester City មិនចង់បាត់បង់ខ្សែប្រយុទ្ធ Julian Alvarez នោះទេ។ ដូច្នេះក្លឹបកំពុងរៀបចំនៅកុងត្រាថ្មីសម្រាប់គាត់ ដោយមានការតំឡើងនៅប្រាក់ខែ។
City បង្ហាញនៅចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករនៅកំឡុងពេលបាល់ទាត់ពិភពលោកនៅ កាតា។ ទោះបីជាគាត់ជាខ្សែប្រយុទ្ធជម្រើសទី២ បន្ទាប់ពី Erling Haaland ក៏ដោយ ប៉ុន្តែគាត់អាចស្វែងរកបាន ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ២៩ប្រកួត។
ថ្នាក់ដឹកនាំរបស់ក្លឹបនឹងផ្តល់នៅសំណើរថ្មីមួយសម្រាប់គាត់នៅចុងរដូវកាលនេះ គឺមានន័យថា ១ឆ្នាំក្រោយគាត់មកចូលរួមជាមួយក្លឹប បន្ទាប់ពីការចាក់ចេញពី River Plate៕