ក្លឹបយក្សនៅអេស្ប៉ាញ់សម្លឹងឃើញ Romero ទៅចូលរួមជាមួយខ្លួន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Real Madrid នឹងងាកមករកការផ្ទេរខ្សែការពារ Cristian Romero វិញ ប្រសិនជាពួកគេបរាជ័យក្នុងការផ្ទេរយកខ្សែការពារ Josko Gvardiol របស់ RB Leipzig។

នាយកក្លឹប Real Madrid ចាប់អារម្មណ៍លើកីឡាករ Romero និងជឿជាក់ថាគាត់អាចចាប់ដៃគូរលេងបានជាមួយនឹង Eder Militao។

ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Spurs នឹងមិនអនុញ្ញាតអោយកីឡាករសំខាន់រូបនេះចាក់ចេញនោះទេ។ ខណៈពេលកុងត្រារបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៧៕