អនាគតរបស់កីឡាករ Chelsea ២រូបនេះ កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Evening Standard បានអោយដឹងថា ការពិភាក្សារវាងក្លឹប Chelsea ជាមួយនឹងកីឡាករ N’Golo Kante និង Mason Mount អំពីការបន្តកុងត្រាថ្មី ហាក់បីដូចជានៅជាប់គាំងមិនទៅមុខសោះ។

អនាគតរបស់ពួកគេទាំង ២នៅទឹកដី Stamford Bridge គឺកំពុងស្ថិតនៅក្រោមការសង្ស័យ ដោយ Mount កំពុងត្រូវបានចាប់អារម្មណ៍ដោយក្លឹប Liverpool ចំណែក Kante ពិចារណាការទៅលេងនៅទឹកដីអេស្ប៉ាញ។

អ្វីទាំងអស់ គឺស្ថិតនៅក្រោមការតាមដាននៅឡើយ ថាក្លឹប Chelsea នឹងពិភាក្សាអំពីកុងត្រាថ្មីជាមួយពួកគាត់ ឫក៏អោយពួកគាត់ចាកចេញទៅស្វែករកការប្រកួតប្រជែងថ្មី៕