គ្រាន់តែលឺ ពាក្យចចាមអារាមថាចង់ចេញភ្លាម!! មានក្លឹបចង់បានគាត់ទៅដឹកនាំភ្លែតតែម្តង

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់វ៉េបសាយ Fichajes បានអោយដឹងថាក្លឹប PSG កំពុងតែបង្ហាញការចាប់អារម្មណ៍ចំពោះលោក Pep Guardiola ក្នុងការយកមកដឹកក្រុមរបស់ខ្លួន។

គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះ ខិតជិតក្នុងការចាកចេញពីក្លឹបមេឃខៀវ បន្ទាប់ពីក្លឹបម្ចាស់ពានអង់គ្លេសនេះមួយ បានទទួលរងនៅបណ្តឹងជាច្រើនទាក់ទងនឹងការចំណាយប្រាក់ច្រើនលើសគោការណ៍របស់សហព័ន្ធបាល់ទាត់។

ហើយក្នុងនោះ ប្រសិនជាលោក Guardiola សម្រេចចិត្តចាកចេញពី Manchester City មែននោះ គឺក្លឹបនៅទីក្រុងប៉ារីសមួយនេះ អាចជាគោលដៅរបស់គាត់ផងដែរ៕