បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Rui Costa បាននិយាយបែបនេះចំពោះការចាកចេញរបស់កីឡាករ Enzo Fernandez ទៅកាន់ក្លឹប Chelsea ថា ” Enzo Fernandez មិនចង់បន្តស្នាក់នៅជាមួយ Benfica។ គាត់មិនបានផ្តល់ឪកាសអោយយើងនោះទេ។ ខ្ញុំបានព្យាយាមអស់សមត្ថិភាពហើយ ខ្ញុំមិនសប្បាយចិត្ត ប៉ុន្តែខ្ញុំមិនស្រក់ទឹកភ្នែកចំពោះកីឡាករដែលមិនចង់ស្នាក់នៅបន្តនោះទេ”។
លោកបានបន្ថែមទៀតថា “នៅពេលដែលក្លឹប Chelsea មកដល់ វាបានធ្វើអោយចិត្តគំនិតគាត់មានការផ្លាស់ប្តូរភ្លាម”៕