បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Rui Costa បាននិយាយបែបនេះចំពោះការលក់ Enzo Fernandez ទៅកាន់ Chelsea ថា “កំឡុងពេលថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ ពួកយើងបានព្រមព្រៀងលក់កីឡាករ Enzo ទៅអោយក្លឹប Chelsea នៅរដូវក្តៅ ប៉ុន្តែ Enzo មិនព្រមស្នាក់នៅបន្តជាមួយយើងនោះទេ”។
លោកបានបន្ថែមថា “នៅត្រង់ចំនុច ខ្ញុំចង់និយាយបញ្ជាក់ថា គាត់មិនចង់លេងអោយ Benfica បន្តទៀតទេ គឺគ្មានផ្លូវនឹងលេងអោយតែម្តង។ ខ្ញុំមិនយប់ចំពោះកីឡាករដែលិនចង់ពាក់អាវរបស់ក្លឹបយើងនោះទេ”៕