ប្រទេសមួយនេះ ពិចារណាជុំវិញការកាត់បន្ថយពន្ធ សម្រាប់ការលក់រថយន្តអគ្គីសនីពី ១១% មកនៅ ១%វិញ

0

បរទេស់៖ ក្រសួងសម្របសម្រួលកិច្ចការសមុទ្រនៃប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនកំពុងពិចារណាទៅលើការកាត់បន្ថយពន្ធលើតម្លៃបន្ថែមសម្រាប់ការលក់រថយន្តអគ្គិសនីពី ១១% មកនៅត្រឹម ១% ដើម្បីជំរុញឱ្យមានតម្រូវការ និងទាក់ទាញការវិនិយោគ។

លោក សិបទៀន ហារីអូ សេតូ មន្ត្រីជាន់ខ្ពស់នៃក្រសួងនេះបាននិយាយថា ប្រទេសហ្វីលីពីនមានគោលដៅនៃការឱ្យមានម៉ូតូអគ្គិសនីយ៉ាងហោចណាស់ ១,២លានគ្រឿង និងរថយន្តអគ្គិសនីចំនួន ៣៥ ០០០គ្រឿងត្រូវបានប្រើប្រាស់នៅត្រឹមឆ្នាំ២០២៤។

លោកបានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់ចំនួន ៧លានរូពី (៤៦៧,៦ដុល្លារអាម៉េរិក) សម្រាប់រាល់ម៉ូតូអគ្គិសនីទាំងអស់ដែលត្រូវបានលក់រហូតដល់ការលក់ឈានដល់បរិមាណជាក់លាក់មួយ ដែលបរិមាណជាក់លាក់នេះកំពុងស្ថិតក្នុងការពិភាក្សា។

ទោះជាយ៉ាងណាក៏ដោយ ការលើកទឹកចិត្តដែលបានគ្រោងទុកនេះអាចមានសម្រាប់តែរថយន្តអគ្គិសនី (EVs) ដែលផលិតក្នុងស្រុកយ៉ាងហោចណាស់ ៤០% ប៉ុណ្ណោះ។

មន្ត្រីរូបនេះបាននិយាយថា ចំនួនរថយន្តអគ្គីសនីក្នុងស្រុកនេះនឹងត្រូវបានកើនឡើងបន្ថែមទៀតដល់ចំនួន ៦០% និងច្រើនជាងនេះនៅពេលខាងមុខ។ បទប្បញ្ញត្តិ​ដែល​ដាក់​ចេញ​នូវ​ការ​លើក​ទឹក​ចិត្ត​សម្រាប់រថយន្តអគ្គីសនីត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​សប្តាហ៍​ក្រោយ៕

ប្រភព៖ ក្រសួងព័ត៌មាន