តុលាការសម្រេចទម្លាក់ការចោទប្រកាន់ Mason Greenwood ហើយ!!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានចេញនៅសេចក្តីថ្លែងការណ៍មួយជុំវិញរឿងកីឡាករ Mason Greenwood ថា៖

“Manchester United កត់សម្គាល់ឃើញថារឿងក្តីរបស់កីឡាករ Mason Greenwood ត្រូវបានទម្លាក់ការចោទប្រកាន់ពីសំណាក់តុលាការហើយ។ នៅពេលនេះក្លឹបនឹងធ្វើពិចារណាផ្ទៃក្នុង មុននឹងត្រូវសម្រេចក្នុងការដោះស្រាយនៅជំហ៊ានបន្ទាប់ទៅលើរឿងនេះ”៕