Real Madrid ស្វែងរកខ្សែប្រយុទ្ធ សម្រាប់ជំនួសកន្លែង Benzema

0

បរទេស៖ នេះបើតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Real Madrid នឹងធ្វើការចុះកុងត្រាយកខ្សែប្រយុទ្ធថ្មីម្នាក់នៅរដូវក្តៅខាងមុខ។ ក្នុងនោះក្លឹបយក្សនៅអេស្ប៉ាញ់ បានចុះកុងត្រាយកកីឡាករ Endrick រួចហើយ ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីសរូបនេះនឹងមិនអាចមកកាន់ Real Madrid នៅឆ្នាំ២០២៣នេះទេ។

ហើយសម្រាប់ក្លឹប គឺត្រូវការអ្នកមកជំនួសកន្លែង Karim Benzema។ ទោះបីជាក្លឹប Real Madrid មានកីឡាករ Mariano Diaz ក៏ដោយ ប៉ុន្តែរូបគេនឹងផុតកុងត្រានៅរដូវក្តៅនេះ។ ដូច្នេះក្លឹបត្រូវស្វែងរកនៅកីឡាករណាម្នាក់មកជំនួសក្នុងរយៈពេលខ្លី មុនពេល Endrick មកដល់៕