ព្រះសីហនុ៖ សាខាពន្ធដារខេត្តព្រះសីហនុបានចុះអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ដីពី ការចុះត្រួតពិនិត្យ ការ ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយាន ជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។ លោក សន ស៊ីផល ប្រធានសាខាពន្ធដាខេត្តព្រះសីហនុបានឲ្យដឹងថា ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យការបង់ ពន្ធ និងផាកពិន័យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដែលបាននឹងកំពុងធ្វើចរាច រណ៍នៅលើដងផ្លូវសាធារណៈមិនទាន់បានបង់ពន្ធសម្រាប់ឆ្នាំ ២០២២ សាខាពន្ធដារខេត្តបានអនុវត្តពីថ្ងៃទី ១៦ដល់ថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៣ នេះបានរថយន្តចំនួន ៣២៩ គ្រឿងពិន័យជាប្រាក់បានចំនួនៈ ២៥០ លានរៀល។
លោកប្រធានសាខាពន្ធដារខេត្តក៏បានបន្ថែមថា ការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូន និងយាន ជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២សាខាពន្ធដារខេត្តព្រះសីហនុប្រមូលបានជាង ១០ពាន់ លានរៀលមានការកើនឡើងបើធៀបទៅនឹងឆ្នាំ ២០២១ ការប្រមូលពន្ធបានចំនួនជាង៩ពាន់លានរៀល។
ហើយក្រុមការងារចម្រុះនឹងបន្តចុះត្រួតពិនិត្យការបង់ពន្ធ និងផាកពិន័យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២នៅតាមគោលដៅក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះ សីហនុ។ ចំពោះការរក្សាទុកមធ្យោបាយដឹក ជញ្ជូន និងយានជំនិះទាំងឡាយណាដែលល្មើសក្នុងពេលត្រួតពិនិត្យ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (ការិយាល័យចរាចរណ៍ផ្លូវគោក) ត្រូវធ្វើកំណត់ ហេតុរក្សាទុក និងថែរក្សា។ នៅពេលដែលម្ចាស់មធ្យោបាយដឹកជញ្ជួនបំពេញកាតព្វកិច្ចសារពើពន្ធ រួចរាល់ហើយទើបអនុញ្ញាតឱ្យយកមធ្យោបាយនោះធ្វើចរាចរឡើងវិញបាន៕
ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស