បើ Arsenal ហ៊ានតម្លៃមួយនេះ! Brighton នឹងព្រមលក់ភ្លាម

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថា ក្លឹប Brighton ត្រូវការតម្លៃប្រមាណ ៩០លានផោន ពី Arsenal សម្រាប់ការផ្ទេរយក Moises Caicedo សម្រាប់ខែនេះ។

ក្លឹបកាំភ្លើងធំបានដាក់សំណើរ ៦០លានផោន រួចមកហើយ ប៉ុន្តត្រូវបានបដិសេធ។ ក្នុងនោះ សំណើរ ៥៥លានផោនរបស់ Chelsea ក៏ត្រូវបានបដិសេធផងដែរ។

ក្លឹប Arsenal ក៏បានដាក់នៅសំណើរជាថ្មីសម្រាប់ការផ្ទេរយក Caicedo ផងដែរ។ សំណើរលើកទី២នេះ មានតម្លៃប្រមាណ ៦០លានផោន បូករួមជាមួយនឹងអត្ថប្រយោជន៍បន្ថែម ១០លានផោនទៀត។ ប៉ុន្តែក្លឹប Brighton នៅតែបដិសេធដដែរ៕