Real Madrid សម្លឹង​ឃើញ​កីឡាករ​វ័យក្មេង​ម្នាក់​ទៀត​សម្រាប់​ជំនួស Benzema

0

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Football Espana បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​អធិរាជ​ស Real Madrid កំពុង​តាម​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​បំផុត​លើ​កីឡាករ​វ័យ 19 ឆ្នាំ Rasmus Hojlund របស់​ក្លឹ​ប Atalanta សម្រាប់​ជា​កីឡាករ​បម្រុង​ដើម្បី​ជំនួស Karim Benzema ។

Hojlund កំពុង​លេចធ្លោ​ចាប់តាំងពី​មក​ដល់ Atalanta ដោយ​ស៊ុត​បញ្ចូល​ទី​បាន 11 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ជ​ប់​ទី​ចំនួន 6 ដង​សម្រាប់​ក្លឹ​ប​ក្នុង​ប្រទេស​អ៊ី​តា​លី​។

Rasmus Hojlund ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “New Haaland” នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ដែល​ជា​ប្រទេស​កំណើត​របស់​គាត់ ហើយ​ជា​កន្លែង​ដែល​គាត់​បាន​បង្ហាញខ្លួន​ពីរ​ដង​ក្នុង​បាល់ទាត់​អន្តរជាតិ​៕