ម៉ូតូ បុកនឹងរថយន្តដឹកដី បណ្តាលអោយមានអ្នករបួសធ្ងន់ ២នាក់

0

កណ្ដាល​៖ នៅ​ថ្ងៃ​អង្គារ ៣​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​នឹង​៥០​នាទី លេ​ី​ផ្លូវ​លេខ​២១៥ កែង​ផ្លូវ​លេខ​១១៧ ស្ថិត​នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ រវាង ម៉ូតូ និង រថយន្ត បណ្តាល​អោយ​របួសធ្ងន់​០២​នាក់​ប្រុស ០១​នាក់ និង​ស្រី​០១​នាក់​។

មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង​1T-2816 ជិះ​គ្នា​ពីរ​នាក់​មិន​ពាក់មួក​សុ​វត្ថ​ភាព និង​គ្មាន​កញ្ចក់​មើល​ក្រោយ អ្នកបើកបរ​ឈ្មោះ សេង សំណាង ភេទ​ប្រុស អាយុ​១៧ ឆ្នាំ​ស្រុក​កំណើត​នៅ​ភូមិ​ព​កណ្តាល ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​គង្គា (​ដង្កោ​) ដឹក​យក​ទៅ​ព្យាបាល និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ឈ្មោះ ចាប មិ​នា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​១១៧ បើក​ក្នុង​ទិស​ដៅ​ពី ត្បូង ទៅ ជើង លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក NISSAN DISIEL ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ចង្កូត​ស្តាំ​PP-3233 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៥ ក្នុង​ទិស​ដៅ​ពី​កើត ទៅ លិច អ្នក​បើករថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បេ​ី​ក​ចេញពី​កន្លែង​កើតហេតុ​ប្រហែល​ចម្ងាយ​២០០​ម៉ែត្រ ។

ការ​ខូ​ត​ខាត ម៉ូតូ ធ្ងន់ ០១​គ្រឿង និង​រថយន្ត​ស្រាល​០១​គ្រឿង​។ ចំពោះ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​បាន​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ មូលហេតុ​មក​ពី អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ចំណែក​អ្នក​បើ​បររថ​យន្ត​បើក​ចេញពី​កន្លែង​កើតហេតុ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ