Manchester United ត្រូវបានគេរាយការណ៍ថានឹងប្រជែងជាមួយ Paris Saint-Germain ដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេងប្រេស៊ីល Vitor Roque របស់ក្លឹប Athletico Paranaense ដែលមានតម្លៃផ្តាច់កុងត្រា 60 លានអឺរ៉ូ។
យោងតាមការបោះពុម្ភផ្សាយរបស់សារព័ត៌មានអ៊ីតាលី Gazzetta dello Sport បានឲ្យដឹងថា Man Utd ត្រូវតែធ្វើការឲ្យបានលឿនបំផុត ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះ ព្រោះក្លឹប PSG បានត្រៀមរួចរាល់សម្រាប់ការចុះហត្ថលេខាជាមួយកីឡាករវ័យក្មេងរូបនេះ៕