យោងតាមរបាយការណ៍ពី talkSPORT បានឲ្យដឹងថាក្លឹបបិសាចក្រហម Manchester United នឹងអនុញ្ញាតឱ្យ Harry Maguire និង Scott McTominay ចាកចេញពីក្លឹប។
ទោះបីជាផែនការរយៈពេលវែងរបស់ Erik ten Hag មិនរាប់បញ្ចូលទាំងពួកគេទាំងពីរក៏ដោយ ប៉ុន្តែអ្នកចាត់ការសញ្ជាតិហូឡង់នៅតែជឿជាក់ថា អ្នកទាំងពីរមានចំណែកក្នុងការលេងនៅរដូវកាលដែលនៅសល់។
Maguire បានទទួលការផ្តល់ជូនពី West Ham United ខណៈពេលដែល McTominay ទទួលបានការចាប់អារម្មណ៍ពី Southampton និង Newcastle ៕