ក្លឹបនៅអង់គ្លេសមួយនេះ ចេញមកប្រជែង Chelsea ក្នុងការចុះកុងត្រាផ្ទេរយកខ្សែការពារ Gusto

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrice Hawkins អ្នកសារព័ត៌មានរបស់ RMC Sport បានអោយដឹងថាក្លឹប Manchester United បានចូលរួមប្រកួតប្រជែងជាមួយនឹងក្លឹប Chelsea ក្នុងការចុះកុងត្រាយកខ្សែការពារ Malo Gusto របស់ Lyon។

គួរបញ្ជាក់ថាខ្សែការពារខាងលើបានយល់ព្រមនៅកិច្ចព្រមព្រៀងជាមួយនឹងក្លឹបតោខៀវ ប៉ុន្តែក្លឹប Man Utd បានប្រាប់ទៅខ្សែការពារវ័យក្មេងរូបនេះថាកុំប្រញ៉ាប់ពេក ហើយក្លឹបខ្លួនអាចនឹងមានសង្ឃឹមក្នុងការចុះកុងត្រាយករូបគាត់៕