បរទេស៖ កីឡាករ Jude Bellingham បានត្រៀមខ្លួនក្នុងការបដិសេធនៅសំណើរបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Borussia Dortmund ជាមួយនឹងប្រាក់ឈ្នួលប្រមាណ ១៨០០០០ផោន ក្នុងមួយសប្តាហ៍។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Star បានអោយដឹងថា កីឡាករជម្រើសជាតិអង់គ្លេសរូបនេះមានជម្រើសរហូតដល់ទៅ ៥ក្លឹប ដែលកំពុងធ្វើការប្រកួតប្រជែងគ្នាក្នុងការចុះកុងត្រាយករូបគាត់ ដោយក្នុងនោះរួមមានក្លឹប Man City, Chelsea, Man Utd, Real Madrid និង Liverpool៕