កណ្ដាល៖ ករណីការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២១នឹង២០នាទី នៅចំណុចភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់អយ្យការអមសាលាដំបូង ខេត្តកណ្ដាល ចំនួន០១នាក់។
ជនសង្ស័យមានឈ្មោះ បុិន សុធិ ហៅតុង ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
ដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទ៖ អំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅផ្លូវលេខ៥១ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ដីកាលេខ ៤៩៩ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ របស់ អឿង វណ្ណា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក នៅខេត្តកណ្ដាល ករណីឆក់កាបូប ជាប់រយៈពេល០១ខែ ១៥ថ្ងៃ ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ