ការបោះពុម្ភផ្សាយរបស់សារព័ត៌មានបារាំង Media Foot បានរាយការណ៍ថា Manchester United ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាអំពីលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករជើងចាស់សញ្ជាតិអាល្លឺម៉ង់ Thomas Müller ។
ម្ចាស់ជើងឯក World Cup 2014 ធ្លាប់មានទំនាក់ទំនងជាមួយបិសាចក្រហមក្នុងឆ្នាំ 2015 ជាមួយនឹងពាក្យចចាមអារ៉ាមថ្មីៗបានលេចចេញមកម្តងទៀត។ របាយការណ៍បានបង្ហាញថាគ្រូបង្វឹកសញ្ជាតិហូឡង់មានឆន្ទៈក្នុងការដាក់ Müller នៅក្នុងគំរោងរបស់ក្លឹប Man Utd។
ទោះបីជា Muller មានអាយុ 33 ឆ្នាំក៏ដោយ វាមិនទំនងជាកីឡាករជើងចាស់របស់ Bayern Munich រូបនេះនឹងផ្ញើរវាសនារបស់គាត់នៅក្នុងប្រទេសអង់គ្លេសនោះទេ បន្ទាប់ពី Müller បានរីករាយនឹងអាជីពដ៏គួរឱ្យទាក់ទាញជាមួយក្លឹបយក្សអាល្លឺម៉ង់៕