ក្តៅៗ ពួកគាត់ទាំង ២ នឹងត្រូវប្រកួតគ្នាលើវាលស្មៅជាថ្មីម្តងទៀត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL បានអោយដឹងថានៅក្នុងការប្រកួតមិត្តភាពរវាងក្រុម PSG និងក្រុមកីឡាករក្នុងលីងអារ៉ាប៊ីសាអូឌីត នៅថ្ងៃព្រហស្បត្តិ៍ខាងមុខ គឺ Cristiano Ronaldo នឹងត្រូវធ្វើជាប្រធានក្រុមអោយក្រុមកីឡាករក្នុងលីងអារ៉ាប៊ីសាអូឌីត ហើយក្នុងក្រុមនេះនឹងមានការបញ្ចូលគ្នារវាងកីឡាករមកពីក្លឹប Al-Nassr និង Al-Hilal។

គួរបញ្ជាក់ថាការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ អាចជាការជួបគ្នាជាថ្មីម្តងទៀតរវាង Ronaldo និង Messi ក្រោយពួកគាត់បានប្រកួតចុងក្រោយជាមួយគ្នាកាលពីឆ្នាំ២០២០ នៅពេលដែល Ronaldo លេងអោយ Juventus៕