អីយ៉ា​ស់​…! ក្លឹ​ប​មួយ​នេះ​ចាប់អារម្មណ៍​ចង់​ខ្ចី​ជើង Maguire

0

ខ្សែការពារ​មាឌធំ​សញ្ជាតិ​អង់គ្លេស បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ Manchester United ចាប់តាំងពី​ការ​ផ្ទេរ​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​របស់​គាត់​ពី Leicester City ក្នុង​ឆ្នាំ 2019​។ កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​បាន​ធ្លាក់​ចេញពី​ការ​ពេញចិត្ត​របស់​អ្នកចាត់ការ Ten Hag នៅ​រដូវ​កាល​នេះ ហើយ​ប្រឈម​មុខ​នឹង​កិច្ចការ​ដ៏​ច្រើន​ដើម្បី​ដណ្តើម​តំណែង​របស់​គាត់​ឡើង​វិញ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ The Mirror បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប West Ham United គ្រោង​នឹង​ខ្ចី​ជើង​ខ្សែការពារ​របស់ Man Utd កីឡាករ Harry Maguire​។

បិសាច​ក្រហម​សុខចិត្ត​ឱ្យ​គាត់​ចាកចេញ​ក្នុង​ខែមករា​នេះ ហើយ​ក្រុម​ញញួរ​ធំ​ចាប់អារម្មណ៍​។ West Ham United កំពុង​ស្វែងរក​ខ្សែការពារ​កណ្តាល​ថ្មី​ដើម្បី​ជំនួស​តំណែង​របស់ Craig Dawson ដែល​អាច​នឹង​ត្រូវ​ចាកចេញ​។ Maguire ស្ថិត​ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​៕