បរទេស៖ នេះបើយោងតាមចេញផ្សាយរបស់ប្រភពជាច្រើនបានអោយដឹងថាក្លឹប Bayern Munich បាននឹងកំពុងចូលរួមក្នុងការដេញថ្លៃយកអ្នកចាំទី David De Gea។
កីឡាករពាក់ស្លាកលេខ១ របស់ក្លឹប Manchester United រូបនេះ ត្រូវបានបញ្ជាក់ថាអាចជាជម្រើសរបស់ក្លឹបយក្សនៅអាឡឺម៉ង ក្នុងការយកទៅជំនួសអ្នកចាំទី Manuel Neuer ដែលបានរងរបួស។
គួរបញ្ជាក់ថាកុងត្រា De Gea នឹងផុតនៅខែមិថុនានេះ។ ហើយក្លឹបបិសាចក្រហម ហាក់បីដូចជាមិនមានបំណងក្នុងការបន្តកុងត្រាថ្មីជាមួយនឹងគាត់ នៅចំនួនទឹកប្រាក់ ៣៧៥០០០ផោន ក្នុងសប្តាហ៍នោះទេ។
ប្រសិនជាកីឡាករសញ្ជាតិអេស្ប៉ាញ់មិនយល់ព្រមចំពោះការកាត់បន្ថយប្រាក់ឈ្នួលនេះទេ នោះក្លឹបនៅអាឡឺម៉ង់នឹងចូលទៅធ្វើការពិភាក្សាអំពីការដោះដូរនេះ៕
ប្រភព៖ GOAL