Juventus សម្លឹងឃើញខ្សែការពារ Man Utd រូបនេះ! ដើម្បីយកមកជំនួសកន្លែង Cuadrado

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calciomercato បានអោយដឹងថា ក្លឹប Juventus បានបង្ហាញនៅជម្រើសកីឡាករ ២រូបដើម្បីយកមកជំនួសនៅកីឡាករ Juan Cuadrado ដែលនឹងត្រូវចាក់ចេញ។ ក្លឹបសេះបង្កង Juventus បានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះ ប៉ុន្តែសម្រាប់លោក Max Allegri នៅតែចង់ពង្រឹងនៅទម្រង់របស់ខ្លួនបន្ថែមទៀត ជាមួយនឹងការនាំចូលនៅកីឡាករថ្មីៗ។

ក្លឹបយក្សនៅអ៊ីតាលីមួយនេះ កំពុងចាប់អារម្មណ៍នៅកីឡាករ Ivan Fresneda របស់ Real Valladoid និង Diogo Dalot របស់ Manchester United។

គួរបញ្ជាក់ថា ជាមួយកុងត្រារបស់ Cuadrado ដែលនឹងបញ្ចប់នៅរដូវក្តៅនេះ ក្លឹប Juventus នៅតែមានពេលវេលាក្នុងការចរចាជាមួយនឹងកីឡាករទាំង២រូប៕