បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror បានអោយដឹងថាក្លឹប Liverpool កំពុងតែដាក់គោលដៅទៅលើខ្សែបម្រើ Ruben Neves ក្នុងការយកមកដោះស្រាយបញ្ហា។
នៅរដូវកាលនេះក្លឹបហង្សក្រហម បាននឹងកំពុងជួបបញ្ហានៅក្នុងតំបន់ខាងក្រោម និងតំបន់កណ្តាលរបស់ខ្លួន។ ហើយក្នុងនោះ លោក Klopp បាននឹងកំពុងដោះស្រាយនៅបញ្ហាក្នុងតំបន់កណ្តាលរបស់ខ្លួន ដោយចង់បាននៅកីឡាករ Neves ។
គួរបញ្ជាក់ថា កុងត្រារបស់ Neves គឺនៅសល់ ១៨ខែទៀត។ ក្លឹបក៏មានបំណងក្នុងការលក់គាត់យកលុយផងដែរ ប្រសិនជាងអោយគាត់ចាកចេញដោយគ្មានតម្លៃខ្លួន៕
