អាចមកអង់គ្លេសវិញទេ!! ព្រោះមានក្លឹបចង់បានគាត់ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sportitalia បានអោយដឹងថាក្លឹប Arsenal បាននឹងកំពុងធ្វើការតាមដានទៅលើអតីតកីឡាករ Raphinha របស់ក្លឹប Leeds United។ ការតាមដាននេះ ធ្វើឡើងបន្ទាប់ពីក្លឹប Arsenal បានបរាជ័យក្នុងការចុះកុងត្រាយកកីឡាករ Mykhaylo Mudryk ដែលត្រូវបានសម្រេចចិត្តផ្ទេរទៅកាន់ក្លឹប Chelsea ។

គួរបញ្ជាក់ថាក្លឹបកាំភ្លើងធំកំពុងតែត្រូវការកីឡាករខ្សែប្រយុទ្ធជាចាំបាច់ ដែលជាហេតុធ្វើអោយក្លឹបបានផ្លាស់ប្តូរចំណាប់អារម្មណ៍ទៅកាន់កីឡាករ Barcelona រូបនេះ៕