បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា មានការជឿជាក់ថាកីឡាករ Memphis Depay នឹងចាកចេញពីក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។
ការសម្រេចចិត្តមួយបាន ត្រូវបានធ្វើរួចរាល់ហើយ ដោយ Depay ចង់ស្វែងរកនៅបទពិសោធន៍ថ្មី។ ការពិភាក្សារវាង Barcelona ជាមួយនឹង Atletico Madrid កំពុងតែបន្ត។ ហើយក្នុងនោះ Depay ក៏បានចំហ ក្នុងការផ្ទេរទៅចូលរួមជាមួយនឹង Atleti ប៉ុន្តែនៅមិនទាន់មានការព្រមព្រៀងណាមួយនោះទេ៕