Ronaldo ពោល​ពាក្យ​បែប​នេះ​..! ក្រោយ​ចូលរួម​ជាមួយ​ក្លឹ​ប​នៅ​អា​រ៉ាប់

0

ថ្មី​ៗ​នេះ Cristiano Ronaldo បាន​បញ្ជាក់​ចំពោះ​ការ​ផ្ទេរ​របស់​គាត់​ទៅ​ក្លឹ​ប Al-Nassr​។ តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​អះអាង​ថា​គាត់​មានការ​ចាប់អារម្មណ៍​ចំពោះ​ចក្ខុវិស័យ​របស់​ក្លឹ​ប ហើយ​កំពុង​ទន្ទឹងរង់ចាំ​ចូលរួម​ជាមួយ​ក្រុម​។

ម្ចាស់​ពាន Ballon d’Or ៥​សម័យ​រូប​នេះ បាន​និយាយ​ថា​៖ «​ចក្ខុវិស័យ​របស់​ក្លឹ​ប Al-Nassr កំពុង​ធ្វើ និង​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ទាំង​ផ្នែក​កីឡាបាល់ទាត់​បុរស និង​ស្ត្រី គឺ​ពិតជា​មានការ​បំផុស​គំនិតល្អ​ខ្លាំង​ណាស់​។ យើង​អាច​មើលឃើញ​ពី​ទម្រង់​លេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ថា​នេះ​គឺជា​ប្រទេស​ដែល​មាន​មហិច្ឆតា​បាល់ទាត់​ដ៏​ធំ និងសក្ដានុពល​ច្រើន​»៕