បើកបញ្ច្រាសទិសគ្នា ហើយបុកគ្នាយ៉ាងពេញទំហឹងទៀត

0

មណ្ឌលគិរី  កាលពី ថ្ងៃចន្ទ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នាវេលាម៉ោង១៨និង៤៥នាទី នៅត្រង់ចំណុចអង្កែរពៅស្ថិតនៅលើដងផ្លូវលំ នៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូរម៉កដឹកទឹក ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

អ្នកបើកបរម៉ូតូរម៉កដឹកទឹកមានឈ្មោះ សុខ ទូច ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរជាគ្រូបង្រៀន មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិឃុំកើតហេតុ ខាងលើបានបើកបរម៉ូតូម៉ាកវេវកែច្នៃមួយគ្រឿង អូសរម៉កដឹកទឹក ក្នុងទិសដៅពីត្បូងទៅជើង ដោយគ្មានពាក់មួកសុវត្ថិភាពរីឯម៉ូតូគ្មានកញ្ចក់និងគ្មានភ្លើងបំភ្លឺផ្លូវបានបុកជាមួយនឹងម៉ូតូមួយគ្រឿងមកពីទិសដៅផ្ទុយគ្នា(ពុំមានរបួស

អ្នកបើកបរម៉ូតូឈ្មោះ ម្ល ហូច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានបើកបរម៉ូតូមួយគ្រឿងម៉ាក់ Wave ពណ៌ស លេខម៉ាស៊ីនUA39E2322348 លេខតួ203053 គ្មានមួកគ្មានកញ្ចក់ ក្នុងទិសដៅពីជើងទៅត្បូងបណ្ដាលឲ្យរងរបួសដាច់ករជើងខាងឆ្វេង។

បច្ចុប្បន្នជនរងគ្រោះឈ្មោះ ម្ល ហូច ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកស្រុកកោះញែក បានបញ្ជូនយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

រីឯមធ្យោបាយរបស់ភាគីទាំងពីរត្រូវបានកម្លាំងជំនាញធ្វើការដកហូតបណ្ដោះអាសន្នយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្តដើម្បី ធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ