Man City ចង់​យក​ខ្សែបម្រើ​ម្នាក់​ប្តូរ​ជាមួយ​ខ្សែប្រយុទ្ធ​របស់ AC Milan

0

យោង​តាម​គេហទំព័រ Calciomercatoweb បាន​ឲ្យ​ដឹង​ថា​ក្រុម Manchester City កំពុង​តែ​ស្វែងរក​ការ​ផ្លាស់​ប្តូរ​ខ្សែបម្រើ​ស្លាប Jack Grealish ជាមួយនឹង​ខ្សែប្រយុទ្ធ Rafael Leão របស់ AC Milan ។

AC Milan ចាប់អារម្មណ៍ Grealish ប៉ុន្តែ​ពួក​គេ​មិន​មាន​ចេតនា​ក្នុង​ការ​ផ្លាស់​ប្តូរ​ជាមួយ Leão ឡើយ​។

ពេល​មុន AC Milan មិន​ចង់​ទុក Leão នៅ​ក្លឹ​ប​ដោយសារ​ពួក​គេ​មាន​អារម្មណ៍​ថា​ប្រាក់​ឈ្នួល​របស់​កីឡាករ​រូប​នេះ​ខ្ពស់​ពេក តែ​ឥឡូវនេះ​ផ្ទុយ​ពី​ពេល​មុន ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​មាន​អាយុ​នៅ​ក្មេង មានឱកាស​ក្នុង​ការ​រីក​ចម្រើន​បន្ត​ទៀត ហេតុ​ដូចនេះ AC Milan មិន​ចង់​បាត់បង់ Leão ឡើយ​៕