យោងតាមអ្នកកាសែត Ben Jacobs បានឱ្យដឹងថា Liverpool បច្ចុប្បន្នកំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើកីឡាករ Borussia Dortmund និងខ្សែបម្រើវ័យក្មេងរបស់អង់គ្លេស Jude Bellingham ដែលស្ថិតលើរ៉ាដារបស់ Real Madrid ផងដែរ។
ទាំង Liverpool និង Real Madrid ហាក់បីដូចជាបានត្រៀមប្រាក់យ៉ាងសន្ធឹកសន្ធាប់លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ប៉ុន្តែហង្សក្រហមសុខចិត្តចំណាយច្រើនជាងក្លឹបអេស្ប៉ាញបន្តិច។
Jacobs បាននិយាយទៅកាន់ GMS ថា៖ «នៅពេលនេះ ខ្ញុំគិតថា Liverpool គឺជាអ្នកនាំមុខសម្រាប់ Jude Bellingham។ Real Madrid បានត្រៀមប្រាក់ក៏មិនតិចផងដែរ ហើយខ្ញុំគិតថាក្លឹបទាំងពីរមានទំនុកចិត្តរៀងៗខ្លួនក្នុងការប្រជែងយកខ្សែបម្រើរូបនេះ។ ប៉ុន្តែភាពខុសគ្នារវាងក្រុមទាំងពីរគឺថា Liverpool ប្រហែលជាត្រៀមចំណាយច្រើនជាង Real Madrid បន្តិច»៕