បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 90min បានអោយដឹងថាក្លឹប Manchester United កំពុងពន្លឿននៅកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការចុះហេត្ថលេខាយកខ្សែបម្រើ Frenkie De Jong របស់ក្លឹប Barcelona។ ក្នុងនោះលោក Erik Ten Hag នៅតែចង់អោយមានការផ្ទេរយកនៅខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ហើយគាត់ក៏បានបញ្ជាក់អំពីការចាប់អារម្មណ៍មួយនេះទៅកាន់ក្រុមការងាររបស់គាត់ផងដែរ។
ជាមួយនឹងក្លឹបនៅអង់គ្លេសមួយនេះ ដែលកំពុងតែស្វែងរកនៅការធ្វើអោយមានការប្រសើរឡើងសម្រាប់កីឡាករ Mctominay និង Fred។ ដូច្នេះពួកគេត្រូវតែចុះហត្ថលេខាយក De Jong អោយបាន។
ក្លឹប Manchester United នឹងដាក់សំណើរភ្លាមៗ នៅពេលដែលក្លឹបយក្សនៅអេស្ប៉ាញ់មួយនេះ សម្រេចបង់ប្រាក់ឈ្នួលដែលជំពាក់ទៅហើយ Frenkie៕