Man Utd ចាប់អារម្មណ៍ខ្សែបម្រើរបស់ក្លឹបនៅអង់គ្លេសមួយនេះ

0

បរទេស៖ ក្រោយជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនលើពានបាល់ទាត់ពិភពលោកកាលពីពេលថ្មីៗនេះ ខ្សែបម្រើ Alexis Mac Allister បានធ្វើមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើននៅក្នុងតំបន់អ៉ឺរ៉ុប។ ក្នុងនោះក្លឹប Manchester United ក៏ចាប់អារម្មណ៍ចំពោះខ្សែបម្រើ Brighton រូបនេះផងដែរ។

តាមរយៈការចេញផ្សាយរបស់សារព័ត៌មាន Fichajes បានអោយដឹងថាលោក Erik ten Hag ចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ដែលនៅពេលនេះមានកីឡាករ Scott McTominay និង Fred ជាអ្នកទទួលខុសត្រូវ។

ក្នុងនោះដែរ ក្លឹប Arsenal ក៏កំពុងតែចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៣ឆ្នាំរូបនេះផងដែរ នេះបើយោងប្រភពដូចគ្នា៕